ជាបុគ្គលិកល្អ មិនគួរនិយាយពាក្យ/ឃ្លាទាំងនេះទេ
日期:2021-07-06 浏览 times


មិនថាអ្នកជាបុគ្គលិកទើបតែចូលធ្វើការថ្មី ឬក៏បានធ្វើការនៅក្នុងស្ថាប័នការងាររបស់អ្នកយូរប៉ុណ្ណាហើយក៏ដោយ អ្នកត្រូវប្រាកដថាអ្នកតែងតែបង្ហាញមាន ព្រមទាំងបង្ហាញនូវការគោពចំពោះថ្នាក់លើរបស់អ្នកជានិច្ច។ ហើយខាងក្រោមនេះ ជាអ្វីដែលអ្នកមិនគួរនិយាយទៅកាន់ពួកគាត់ ៖


#១ ហ្នឹងមិនមែនជាការងាររបស់ខ្ញុំទេ

បើមានការងារណាលើសពីអ្វីដែលមាននៅក្នុងទំនួលខុសត្រូវការងាររបស់អ្នក គួរតែសាកសួរបញ្ជាក់ថាវាជាកិច្ចការបន្ថែម ឬក៏យ៉ាងណា។ កុំឆ្លើយបដិសេធមិនធ្វើភ្លាមៗដោយឃ្លាបែបនេះអី។


#២ បងឯងគិត/និយាយខុសហើយ

ទោះបីអ្នកដឹងច្បាស់កម្រិតណាថា គាត់គិត/និយាយខុសក៏ដោយ ត្រូវតែប្រាកដថាអ្នកមិននិយាយត្រង់ៗពេកនោះទេ។ គួរតែលើកយកអំណះអំណាងមកបញ្ជាក់ ព្រមជាមួយជម្រើសដែលល្អជាងហ្នឹងទើបប្រសើរ។


#៣ ខ្ញុំមិនអាចធ្វើវាបានទេ

ការពិតទៅ មិនថាធ្វើការឲ្យគេ ឬធ្វើការឲ្យខ្លួនឯងទេ អ្នកត្រូវតែមានអាកប្បកិរិយា«ខ្ញុំអាចធ្វើបាន»។ កុំគិតអវិជ្ជមានថា មិនអាចទៅរួចឲ្យសោះ។


#៤ ខ្ញុំនឹងព្យាយាមធ្វើវា

កិច្ចការតូចក៏ដោយ ធំក៏ដោយ ដែលអ្នកទទួលធ្វើហើយ ត្រូវតែធ្វើឲ្យបានល្អបំផុតតាមដែលអាចធ្វើបាន ប្រកបដោយចំណេះ ជំនាញ និងទំនុកចិត្ត។


#៥ ខ្ញុំចង់សុំឡើងប្រាក់ខែ

សុំត្រង់ៗពេក ក៏មិនជាការគួរដែរ។ មុននឹងស្នើសុំ អ្នកត្រូវតែប្រាកដថាអ្នកពិតជាស័ក្តិសមនឹងទទួលបានលើសពីមុន ជាមួយនឹងសមិទ្ធផលការងារល្អប្រសើរជាងមុន។


#៦ វាមិនមែនជាកំហុសរបស់ខ្ញុំទេ

បើខុស ត្រូវហ៊ានទទួលកំហុស តែបើអ្នកផ្សេងខុស ក៏កុំនិយាយយករួចតែខ្លួន ហើយបន្ទោសបន្ទាបអ្នកដែលបានធ្វើខុស។ ការជួយរកដំណោះស្រាយជាមួយគ្នាទើបជាអ្វីដែលអ្នកត្រូវធ្វើ។


អភិវឌ្ឍអាជីពការងាររបស់អ្នកឥឡូវនេះជាមួយ Cambojob! សូមចាប់ផ្តើមដោយការធ្វើបច្ចុប្បន្នភាពគណនី និងប្រវត្តិរូប (CV) របស់អ្នក ហើយស្វែងរកការងារដែលអ្នកពេញចិត្តនៅក្នុងកម្មវិធីទូរស័ព្ទ (App) របស់យើង។