វិធី 5 យា៉ង បំបាត់ភ័យខ្លាចពេលសម្ភាសន៍ការងារ
日期:2021-07-01 浏览 times


អាចនិយាយបានថាជារឿងធម្មជាតិទៅហើយ ដែលអារម្មណ៍របស់យើងមិនអាចនៅនឹងនរ រាល់ពេលត្រូវត្រៀមខ្លួនសម្រាប់បទសម្ភាសន៍ការងារម្តងៗ ហើយបង្កជាភាពតានតឹង ក៏ដូចជាបញ្ហាស្ត្រេស។ 


ក្នុងអត្ថបទនេះ CamboJob នឹងណែនាំអ្នកនូវវិធីងាយៗចំនួន៥ ដែលប្រហែលជាអាចជួយកាត់បន្ថយភាពតានតឹងរបស់អ្នកបានខ្លះ។


#១ ហាត់សមក្នុងចិត្ត

អ្នកជំនាញផ្លូវចិត្តម្នាក់បានណែនាំវិធីនេះ…ចាប់ផ្តើមដោយការបិទភ្នែក ដកដង្ហើមវែងៗ ហើយធ្វើឲ្យខ្លួនប្រាណសម្រាក។ រួចស្រមៃដល់រូបភាពដែលអ្នកមានអារម្មណ៍នឹងធឹង មានការផ្តោតអារម្មណ៍ និងត្រៀមខ្លួនរួចរាល់ ឆ្លើយតបនឹងសំណួរក្នុងបទសម្ភាសន៍ដោយទំនុកចិត្ត រហូតដល់បានបញ្ចប់ដោយជោគជ័យ។


#២ ស្តាប់បទចម្រៀង ឬការនិយាយលើកទឹកចិត្ត

Jennifer Davis ជាគ្រូបង្វឹកភាពជាអ្នកដឹកនាំមួយរូបបានលើកឡើងថា «ចលនា និងតន្ត្រីអាចជាចំណែកមួយនៃការបង្កើនទំនុកចិត្ត។ សូមធ្វើការជ្រើសរើសចម្រៀងដែលធ្វើឲ្យអ្នកមានអារម្មណ៍ពុះកញ្ជ្រោល នាំអ្នកឲ្យគិតដល់ចំណុចកំពូលរបស់ខ្លួន ហើយអ្នកនឹងលែងមានភាពភ័យខ្លាចអ្វីទាំងអស់»។


#៣ និយាយជាមួយខ្លួនឯង

លោកនាយក Patricia Thompson ជានាយកនៃ Silver Lining Psychology ចង់ណែនាំឲ្យអ្នកត្រៀមសម្ភាសន៍សាកល្បងនិយាយហ្វឹកហាត់ជាមួយខ្លួនឯង ដោយប្រើឈ្មោះខ្លួនឯងផ្ទាល់។ ការធ្វើបែបនេះនឹងអាចឲ្យអ្នកកាត់ផ្តាច់ខ្លួនឯងចេញពីទិដ្ឋភាពក្នុងបទសម្ភាសន៍ ហើយមិនងាយជាប់គាំងជាមួយភាពតានតឹង តាមរយៈការផ្តោតលើទស្សនវិស័យរបស់ខ្លួន។


#៤ មើលវីដេអូកំប្លែង


អ្នកជំនាញចិត្តវិទ្យាម្នាក់បាននិយាយថា «ការសើចខ្លាំងៗអស់ពីពោះ ធ្វើឲ្យយើងមានអារម្មណ៍រំសាយកង្វល់ និងស្រស់ស្រាយជាងមុន ហើយវាក៏ពាក់ព័ន្ធនឹងការកាត់បន្ថយអរម៉ូនស្ត្រេសនៅក្នុងរាងកាយរបស់យើងផងដែរ។» 


#៥ គិតពីភាពភ័យខ្លាចរបស់អ្នក

មានការណែនាំពីគ្រូបង្វឹកម្នាក់ឲ្យអ្នកព្យាយាមគិតអំពីអ្វីដែលអ្នកខ្លាចបំផុតដូចជា ពេលដែលអ្នកជាប់គាំងមិនអាចឆ្លើយសំណួរណាមួយចេញ? ពេលអ្នកធ្វើកំពប់ភេសជ្ជៈដោយអចេតនា? អ្នកអាចសាកគិតដល់ស្ថានភាពនោះ ព្រមទាំងប្រតិកម្មរបស់អ្នក ដើម្បីត្រៀមខ្លួនសម្រាប់ករណីដែលវាកើតមានពិតមែន។


អភិវឌ្ឍអាជីពការងាររបស់អ្នកឥឡូវនេះជាមួយ Cambojob! សូមចាប់ផ្តើមដោយការធ្វើបច្ចុប្បន្នភាពគណនី និងប្រវត្តិរូប (CV) របស់អ្នក ហើយស្វែងរកការងារដែលអ្នកពេញចិត្តនៅក្នុងកម្មវិធីទូរស័ព្ទ (App) របស់យើង។