ជំនាញទន់ទាំង ៥ ដែលត្រូវចេះ ក្នុងរដូវកាលកូវីដ
日期:2021-04-06 浏览 timesនា ពេល បច្ចុប្បន្ន នេះ យើង ឃើញថា ជម្ងឺរាតត្បាត កូ វី ដ 19 បាន នឹង កំពុង វាយប្រហារ យ៉ាង ខ្លាំង ទូទាំង សាកលលោក ហើយ វា បាន ធ្វើអោយ មាន ការផ្លាស់ប្ដូរ នូវ ឥរិយាបថ រស់នៅ ថ្មី. ដូចនេះ យើង ត្រូវ ពង្រឹង ជំហរ សមត្ថភាព និង ត្រៀមខ្លួន អោយ បាន ប្រសើរ បំផុត ក្នុង ការ ទទួល យក បរិបទ ថ្មី នេះ ដោយ អភិវឌ្ឍន៍ ជំនាញ ទន់ (Soft Skills) មួយចំនួន ដែល អង្គភាព ការងារ កំពុង ត្រូវការ.


         1.សម្របខ្លួនទៅនឹងស្ថានភាពបច្ចេកទេស

តាមរយៈ នៃ ជម្ងឺរាតត្បាត ជា សាកល នេះ យើង ទាំងអស់គ្នា ទំនងជា ប្រឈមមុខនឹង បញ្ហា ជាច្រើន ព្រមទាំង ជំនះ រាល់ ភាព រាំងស្ទះ នៃ ការងារ ទាំងឡាយ ដែល យើង មិនអាច ព្យាករណ៍ ទុកជាមុន. ដូច្នេះ ស ម្ថ ភាព ក្នុង ការសម្រប ខ្លួន នៅក្នុង ស្ថានភាព ដែល ពិភពលោក កំពុង តែ ជួបប្រទះ វា ចាំបាច់ ណាស់ ក្នុង បរិបទ ការងារ នៅ ពេលនេះ ដែល និយោជក មួយចំនួន កំពុងតែ ត្រូវការ បុគ្គលិក ដែល មាន គំនិតច្នៃប្រឌិត មាន សមត្ថភាព ដោះស្រាយ នូវ បញ្ហា និង មើលឃើញ ឱកាស ជាច្រើន ក្នុង កំឡុង ពេល កូ វី ដ 19 នេះ ហើយ បុគ្គលិក ទាំងនោះ ជា បុគ្គល ដែល ដោះលែង ខ្លួនឯង ចេញ ពី ComfortZone. ជា រួម យើង គួរតែ ចំណាយពេល សង្កេតមើល ខ្លួន យើង ថា តើ យើង បាន ស្វែងយល់ ពី ការផ្លាស់ប្ដូរ ផ្នត់គំនិត ការងារ ក្នុង ពេល ស្ថានភាព បែបនេះ បាន កម្រិត ណា? បើ យើង ចាប់អារម្មណ៍ បាន ថា យើង មាន ភាព សម្រប ខ្លួន ទទួល យក នូវ បញ្ហា ប្រឈម បាន នោះ យើង ទំនងជា មាន ការលូតលាស់ នូវ ផ្នត់គំនិត ថ្មី មួយ សម្រាប់ ការងារ.


        2. ពង្រឹងសមត្ថភាព ទំនាក់ទំនង ជាមួយ មនុស្ស អោយ មានប្រសិទ្ធភាព:

សម្រាប់ បច្ចុប្បន្ន នេះ ការ ធ្វើការងារ ពី ផ្ទះ បាន បង្ក រ អោយ មាន ភាព តានតឹង ក្នុង អារម្មណ៍ របស់ យើង ម្នាក់ៗ ដោយសារតែ ពេលនេះ មាន ការប្រកួតប្រជែង ធនធាន ជា ខ្លាំង. ដើម្បី ចៀសវាង នូវ ផល ប៉ះពាល់ អវិជ្ជមាន សម្រាប់ ការ ធ្វើការ របស់ យើង ទាំងអស់គ្នា ដូច្នេះ យើង គួរតែ ប្រាកដ ចិត្ត ថា យើង បាន ត្រៀមលក្ខណៈ រួចជាស្រេច ដើម្បី ឆ្លើយតបទៅនឹង បញ្ហា ប្រឈម ដែល កំពុង កើតមាន នា ពេលនេះ. ប្រសិនបើ យើង ជា អ្នក មាន វី ជ្ជា ជីវៈ ក្នុង ជំនាញ អ្វីមួយ យើង គួរតែ កសាង ភាព ជឿជាក់ និង ការ ទុកចិត្ត ព្រមទាំង បង្ហាញ នូវ ចំណេះ ជំនាញ មួយចំនួន ដែល យើង មាន នោះ ជា សាធារណៈ តាមរយៈ បណ្ដាញ សង្គម មួយចំនួន ដូចជា: TikTok, Facebook, Instagram, YouTube ជាដើម ដើម្បី ទទួល បាន ឱកាស ថ្មីៗ ពី ខាងក្រៅ និង កសាង ចំណងទាក់ទង ជាមួយ មនុស្ស ថ្មីៗ បាន ច្រើនជាង មុន ផង ដែរ.


      3. ត្រូវចេះគ្រប់គ្រងអារម្មណ៍តានតឹងស

ដោយ យើង សង្កេតឃើញ ថា ភាព មិន ច្បាស់លាស់ នៃ ជម្ងឺ កូ វី ដ 19 បាន ធ្វើអោយ សុខមាលភាព ផ្លូវចិត្ត របស់ យើង ទាំងអស់គ្នា មាន ភាព មិន ប្រក្រតី ដោយសារតែ យើង ទាំងអស់គ្នា ត្រូវ គោរព តាម ការណែនាំ របស់ ក្រសួងសុខាភិបាល ដោយ ធ្វើការ រក្សា គ ន្លា ត ឬ មិន ត្រូវ ចេញក្រៅ ជួបជុំ មនុស្ស ជាច្រើន ទើប ធ្វើអោយ យើង ទាំងអស់គ្នា បាន ទទួលរង នូវ ផល អវិជ្ជមាន តាមរយៈ រូបភាព ដូចជា ការ មាន ភាព ភ័យខ្លាច ធុញថប់ បារម្ភ ច្រើន គេង មិន លក់ តានតឹង និង បាក់ទឹកចិត្ត ជាដើម ចំពោះ រោគរាតត្បាត នេះ. យោងទៅតាម អង្គការសុខភាព ពិភពលោក WHO និង មជ្ឈមណ្ឌល ត្រួតពិនិត្យ និង បង្ការ ជំងឺ (The Centre for Disease Control and Prevention) បាន អោយ ដឹង ថា វិធី មួយចំនួន ដើម្បី កាត់បន្ថយ ស្រេ ្ត ស រួមមាន: ការ រក្សា ទំនាក់ទំនង ជាមួយ គ្រួសារ និង មិត្ត ភក្តិ តាមរយៈ បណ្ដាញ សង្គម ដោយ ការ ជជែក កំសាន្ត ជា Call Video ព្រមទាំង ផ្លាស់ប្ដូរ នៅ ឥរិយាបថ រស់នៅ អោយ មាន ផា សុខភាព និង ការ ធ្វើ លំហាត់ ប្រាណ.

       

       4.ចេះគ្រប់គ្រងពេលវេលា៖

ដើម្បី ទទួល បាន ប្រសិទ្ធភាព ការងារ ខ្ពស់ ទាំង និយោជិក និង និយោជក ត្រូវតែ សម្រប ខ្លួន នឹង របបគ្រប់គ្រង ពេល ថ្មី មួយ ជាមួយនឹង ភាព អត់ធ្មត់ ខ្ពស់ ដើម្បី រក្សា ផលិតភាព ការងារ. ការរៀបចំ កាលវិភាគ ប្រចាំថ្ងៃ ប្រចាំ ស ប្ដា ន៍ និង ប្រចាំខែ ដោយ រៀបរាប់ អំពី សកម្មភាព លំអិត ដែល យើង ត្រូវធ្វើ មុន ឬ ក្រោយ ឬ ធ្វើ ពេល ណាខ្លះ គឺជា រឿង ចាំបាច់ ដែល យើង ត្រូវ ដឹង. យើង ត្រូវ បែងចែក ពេលវេលា ធ្វើការ នៅផ្ទះ អោយ បាន ច្បាស់លាស់ ដោយ មិន ត្រូវ យក កិច្ចការ ផ្ទាល់ខ្លួន មក បូក បញ្ចូល ជាមួយនឹង ពេលវេលា ដែល យើង ត្រូវ ធ្វើការ អោយ ស្ថាប័ន ការងារ យើង នោះ ទេ. ផ្ដោត ទៅលើ កិច្ចការ ដែល មាន នៅក្នុង ដៃ ចៀសវាង ការ ចំណាយពេល ហួសហេតុ ខ្លាំង ក្នុង ការ លេង អី ុ ន ធេ ី ណែ ត ហើយ សូមកុំ ព្យាយាម ពន្យារពេល ក្នុង ការ ធ្វើ កិច្ចការ អ្វីមួយ អោយ សោះ បើ មិន ដូច្នោះ វា អាច ធ្វើអោយ យើង ខាតពេល និង បាត់បង់ វិន័យ. ប្រសិនបើ យើង ចេះ គ្រប់គ្រង ពេលវេលា បាន ល្អ នោះ យើង នឹង ទទួល បាន ផលិតភាព ការងារ មួយ ដែល ល្អ ព្រមទាំង សម្រេច នូវ គោលដៅ ដែល យើង បាន កំណត់ទុក.


        5. បង្កើតគំនិតច្នៃប្រឌិតនិងចះះ៞សាះ្៞៞សាះះ៞សះ។សស

នៅ កំឡុង ពេល មានការ រីក រាលដាល នៃ ជម្ងឺ កូ វី ដ 19 វា ជា ឱកាស មួយ ដែល យើង មាន ពេលវេលា ច្រើន ក្នុង ការ ចំណាយពេល ស្វែងរក ភាព ខ្លាំង និង ភាព ខ្សោយ របស់ យើង. ដើម្បី ទទួល បាន នូវ ភាព ច្នៃប្រឌិត ថ្មីៗ សូមកុំ ព្យាយាម ផ្ដល់ សម្ពាធ ដល់ ខ្លួនឯង និង មានគំនិត ចង់ ស្វែងយល់ ពី អ្វី ដែល កំពុងតែ កើត ថ្មីៗ ទើប យើង អាច មានលទ្ធភាព សំយោគ មជ្ឈដ្ឋាន ដែល នូវ ជំ ុ វិញ យើង ទៅ ជា អ្វីមួយ ផ្សេងទៀត. ក្រៅពី នេះ ការ ចេះ ដោះស្រាយបញ្ហា ប្រឈម ចំពោះ ការងារ ក៏ ជា រឿង សំខាន់ ដែល យើង ត្រូវ ដឹង. នៅពេល ជួបនឹង បញ្ហា ត្រូវ ព្យាយាម គិត អំពី រឹ ស គល់ នៃ បញ្ហា នោះ ហើយ រិះរក នូវ ដំណោះស្រាយ ពេលក្រោយ តាម ដំណាក់កាល. ហើយ ប្រសិនបើ យើង ធ្វើការ ការងារ ជា ក្រុម យើង ត្រូវ លើក បញ្ហា នោះ ដោះស្រាយ ជា ក្រុម ដោយ ម្នាក់ៗ លើកយក នូវ មតិ ផ្ទាល់ខ្លួន ម្នាក់ មួយ មក រួច ចុងក្រោយ ទើប ធ្វើការ វាយតម្លៃ ថា តើ មតិ មួយ ណា ដែល ទំនងជា មាន ប្រសិទ្ធ ចំពោះ បញ្ហា ដែល ត្រូវ ដោះស្រាយ នោះ.