បើត្រៀម ៣ចំណុចនេះមុនពេលសម្ភាសន៍បាន
日期:2021-03-19 浏览 times


បើត្រៀម ៣ចំណុចនេះមុនពេលសម្ភាសន៍បាន ឱកាសបានការងារខ្ពស់ណាស់


យើងទាំងអស់គ្នាដែលត្រូវសម្ភាសន៍ការងារតែងរៀបចំខ្លួនជាស្រេចដើម្បីឈានជើងចូលទៅសម្ភាសន៍នូវការងារដែលយើងចូលចិត្ត។ ដូច្នេះនៅកំឡុងពេលសម្ភាសន៍ការងារយើងតែងតែព្យាយាម អោយអស់ពីលទ្ធភាពដើម្បីអោយបានទទួលនូវការងារនោះ។នៅពេលយើងត្រៀមនឹងសម្ភាសន៍យើងត្រូវមានភាពច្បាស់លាស់មួយសម្រាប់ការសម្ភាសន៍នោះដូច្នេះដើម្បីចៀសវាងការបង្កនូវកំហុសដោយអចេតនាក្នុងនៅពេលសម្ភាសន៍ការងារ យើងគួរគប្បីដឹងនូវរឿងទាំង៣ដូចខាងក្រោមនេះដើម្បីឱ្យការសម្ភាសន៍លើកដំបូងប្រព្រឹត្តិទៅដោយរលូន៖

  1. មកសម្ភាសន៍អោយទាន់ពេល

យើងសុទ្ធតែដឹងហើយថាការទៅកន្លែងសម្ភាសន៍អោយបានទាន់ពេលវេលាឬមុនពេលវាផ្ដល់អទិភាពអោយយើងបានមួួយកម្រិតព្រមទាំងជួយសម្រួលនូវអារម្មណ៍ភ័យរបស់យើងបានដែរ។យើងអាចហាត់សមពីអ្វីដែលយើងចង់បង្ហាញចំពោះអ្នកដែលសម្ភាសន៍យើងបានមុន១០នាទីឬច្រើនជាងនឹងហើយក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកចំពោះក្រុមហ៊ុនដែលអ្នកត្រូវទៅសម្ភាសន៍នោះ។

  1. ត្រូវប្រាដកថារាល់ចម្លើយដែលយើងបាននិយាយមាននៅក្នុងCV

ក្នុងកំឡុងពេកសម្ភាសន៍ការងារយើងត្រូវណែនាំអំពីប្រវត្តិរូបរបស់យើងទាំងអស់អោយគេបានដឹងចាប់តាំងពីឈ្មោះរបស់យើងរហូតដល់កម្រិតវប្បធម៌ឬដល់បទពិសោធន៍ការងារទៀតប្រសិនបើមាន។ព្រោះថារាល់អ្នកដែលត្រូវសម្ភាសន៍មិនប្រាកដថាពួកគាត់បានដឹងពីប្រវត្តិរូបរបស់យើងមុននោះទេ។បន្ទាប់ពីផ្ដល់បទសម្ភាសន៍ទាក់ទងនឹងពត័មានផ្ទាល់ខ្លួនហើយយើងគួរតែព្យាយាមនិយាយអំពីសមត្ថភាពផ្ទាល់ខ្លួននិងបទពិសោធម៍ធ្វើការឬរៀនសូត្រទាំងឡាយព្រមទាំងអំពីចំណង់ចំណូលចិត្តរបស់យើងចំពោះការងារដែលយើងបានដាក់ពាក្យនោះ។ជារួមអ្នកដែលសម្ភាសន៍យើងគាត់នឹងធ្វើការវាយតម្លៃទៅគុណវឌ្ឍិនិងសម្ថភាពទំនាក់ទនងរបស់អ្នកទៅកាន់គាត់។

  1. សួរសំណួរត្រឡប់វិញ

ប្រសិនបើអ្នកដែលត្រូវសម្ភាសន៍យើងគាត់សួរយើងថា<<តើអ្នកមានសំនួរចម្ងល់អ្វីទាក់ទងនឹងការងារក្នុងក្រុមហ៊ុននេះដែរទេ?>> ហើយយើងឆ្លើយទៅកាន់គាត់វិញថាយើងគ្មានចម្ងល់ឬ សំនួរអ្វីដើម្បីសាកសួរទេនោះវាមើលទៅហាក់ដូចជាយើងមិនបានស្វែងយល់អំពីការងារដែឡយើងបានដាក់ពាក្យឬក៏ប្រវត្តិរូបរបស់ក្រុមហ៊ុននោះ ( Company’s Profile)។ដូច្នេះយើងគួរតែត្រៀមនូវសំនួរមួយចំនួនមុននឹងឈានដល់ការសម្ភាសន៍មុនមួយថ្ងៃដែលទាក់ទងទៅនឹងប្រតិបត្តិការការងារនៅក្រុមហ៊ុននោះឬក៏អាចនិយាយពីចំណាប់អារម្មណ៍របស់យើងចំពោះក្រុមហ៊ុមទៅកាន់HR។