រៀប CV បើមិនចោលទម្លាប់ ៥នេះទេ កុំឆ្ងល់ថា
日期:2021-03-09 浏览 times




រៀប CV បើមិនចោលទម្លាប់ ៥នេះទេ កុំឆ្ងល់ថាហេតុអ្វីដាក់ទៅហើយ គេមិនដែលហៅ?


ប្រសិនបើអ្នកបានដាក់ប្រវត្តិរូបសង្ខេបឬCVsចូលធ្វើការងារ ហើយអ្នកពុំសូវទទួលបានកាឆ្លើយតបមកវិញ ឬត្រូវគេហៅសម្ភាសន៍ការងារនោះ CVsរបស់អ្នកប្រហែលជាមានបញ្ហាត្រង់កន្លែងណាមួយដែលត្រូវកែតម្រូវមិនខាន។ 


ខាងក្រោមនេះជាចំនុចមួយចំនួនដែលមនុស្សភាគច្រើនដាក់ពាក្យចូលធ្វើការបានបង្កើតកំហុសដោយអចេតនានៅលើ CVs ដែលអាចធ្វើអោយពួកគបាត់បង់នូវឱកាសកាងារ។


1.  ប្រើCVsដែលចម្លងបន្តពីគេ


ប្រសិនបើCVsរបស់អ្នកដូចគេដូចឯងនោះ CVsគ្មានភាពទាក់ទាញ លេចធ្លោទេនោះអ្នកអាចនឹងពិបាកជាប់ចូលទៅក្នុងShortlist (ជម្រើសបេក្ខភាព) របស់ក្រុមហ៊ុនដែលអ្នកបានដាក់ពាក្យនោះ។ ដូច្នេះដើម្បីបង្កើនភាពជឿជាក់ក្នុងការដាក់CVsចូលធ្វើការអ្នកគួរគប្បីសរសេរCVsជាថ្មីម្ដងទៀតឬក៏Update CVs របស់អ្នករៀងរាល់ពេលអ្នកដាក់ពាក្យចូលធ្វើការ។


2.  រៀបចំទម្រង់បែបបទមិនបានល្អ (PoorFormatting) 


ការរៀចបំបែបបទក្នុងការដាក់ពាក្យធ្វើការក៏ជាផ្នែកមួយសំខាន់ដែលអ្នកដែលត្រូវនឹងសម្ភាសន៍អ្នកគាត់ធ្វើការកត់សម្គាល់ជាខ្លាំង។វាអាចជះឥទ្ធិពលអាក្រក់ចំពោះអ្នកប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យនូវអក្ខរាវិរុទ្ធនិងរចនាបទក្នុងCVsរបស់អ្នក។ព្រោះថាភាគច្រើននៃអ្នកសម្ភាសន៍ការងារគាត់តែងជ្រើសយកCVs ណាដែលមានភាពស្អាត ងាយស្រួលមើល និងមានវិជ្ជាជីវះ។


3. សរសេរCVsវែងពេក


ប្រវត្តិរូបសង្ខេបសម្រាប់ការដាក់ចូលធ្វើការដែលល្អគឺមិនសំដៅទៅលើភាពច្រើនឬតិចរបស់វាឡើយ។ហើយភាគច្រើននៃពាក្យដាក់ចូលធ្វើការមានមិនលើសពី1ទំព័រឡើយសម្រាប់អ្នកមិនសូវមានបទពិសោធន៍ការងារនិងមិនលើសពី2ទៅ3ទំព័រឡើយសម្រាប់អ្នកមានបទពិសោទន៍ការងារច្រើន។ព្រោះថាប្រសិនបើអ្នកសរសេរច្រើនឬវែងពេកគ្មាននរណាម្នាក់យកចិត្តទុកដាក់ក្នុងការអាចCVsនោះទាំងអស់អស់ឡើយ ហើយភាគច្រើនគេគិតទៅលើគុណភាពរបស់CVsច្រើនជាងបរិមាណ។


4. ដាក់នូវព័ត៌មានសម្រាប់ទំនាក់ទំនងខុស


ប្រសិនបើអ្នកដាក់លេខទូរស័ព្ទឬEmailរបស់អ្នកដោយមានការភ័ណ្ឌច្រឡំណាមួយកើតឡើងនោះវាអាចជាអន្តរាយមួយសម្រាប់អ្នកនៅក្នុងការដាក់ពាក្យធ្វើការ។ព្រោះថាពេលខ្លះយើងម្នាក់ៗមានការធ្វេសប្រហែលក្នុងចំនុចនេះដោយយើងផ្ដោតសំខាន់តែទៅលើអត្ថន័យរបស់CVsជាជាងព័ត៌មានលំអិតក្នុងការទំនាក់ទំនង។


5. អត់អ្នកមានអ្នកធានាអះអាង (Reference)


ជាទូទៅយើងគិតថា Referenceឬការធានាពីនរណាម្នាក់វាហាក់ដូចជាមិនចំបាច់ចំពោះCVsទេ ដូច្នេះហើយបានជាបេក្ខជនដាក់ពាក្យចូលធ្វើការហាក់មិនសូវយកចិត្តទុកដាក់ទៅលើចំនុចនេះ។ ប៉ុន្តែយើងត្រូវដឹងថាការមាន 


ReferenceនៅខាងចុងCVsរបស់អ្នកមានអាចធ្វើអោយអ្នកមានអាទិភាពជាងមុនក្នុងការទទួលបានការសម្ភាសន៍ការងារព្រមទាំងធានាអះអាងពីគុណវឌ្ឍនិងបទពិសោធន៍នានាដែលអ្នកធ្លាប់ឆ្លងកាត់ពីបុគ្គលដែលអ្នកបានដាក់ចំពោះកិច្ចធានានេះ (Reference)។


គូសបញ្ជាក់ផងដែរថានៅលើ Cambojob មានរៀបចំ CVs ឱ្យអ្នកមួយចប់ដោយគ្រាន់តែបំពេញទៅលើទម្រង់ដែលមានស្រាប់តែប៉ុណ្ណោះ ដោយអាចជួយឱ្យអ្នកទាំងអស់គ្នា ទទួលបានលទ្ធភាពខ្ពស់ក្នុងការ Shortlist វគ្គដំបូង៕



ទទួលបាន CV ដោយឥតគិតថ្លៃដោយគ្រាន់តែទាញយកកម្មវិធីរបស់Cambojob ឥឡុវនេះ!

បន្ទាប់ពីទាញយករួចសូមឆាតមកប្រអប់សារដើម្បីទទួលបាន CV ដ៏ស្រស់ស្អាតជាច្រើនម៉ូដពី Cambojob